(ប៉េកាំង)៖ ឃ្លាបុរាណចិនមួយម៉ាត់គឺ “天下之本在国,国之本在家” មានប្រភពពី 《孟子·离娄上》 របស់លោក 孟子 ទស្សនវិទ្យូដ៏ល្បីឈ្មោះនៅសម័យសង្គ្រាម។ មានន័យថា គ្រឹះនៃពិភពលោកស្ថិតនៅត្រង់ប្រទេស គ្រឹះនៃប្រទេសជាតិស្ថិតនៅត្រង់គ្រួសារនីមួយៗ។

លក្ខណៈសំខាន់នៃវប្បធម៌ប្រពៃណីចិនគឺ «ខ្លួនឯង គ្រួសារ ប្រទេសរួមបញ្ចូលគ្នា»។ គ្រួសារមិនត្រឹមតែជាទីបង្អែករបស់ខ្លួនឯងប៉ុណ្ណោះទេ ក៏ជាមូលដ្ឋានគ្រឹះនៃពិភពលោកផងដែរ។ ដូច្នេះភាពសុខដុមរមនានិងស្ថិរភាពនៃគ្រួសារ គឺមានសារៈសំខាន់ ចំពោះភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គម។ គ្រួសារគឺជាកោសិកាមូលដ្ឋាននៃសង្គម ហើយអនាគតនិងជោគវាសនារបស់គ្រួសារ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹង អនាគតនិងជោគវាសនារបស់ជនជាតិនិងប្រទេសជាតិ។ គ្រួសារដែលមានសុខដុមរមនា នាំឱ្យសង្គមមានស្ថិរភាព គ្រួសារមានសុភមង្គល នាំឱ្យសង្គមមានសន្តិភាព គ្រួសារស៊ីវិល័យនាំឱ្យសង្គមស៊ីវិល័យ ។

នៅក្នុងពិធីជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា «ភាពខ្លាំងក្លារបស់ប្រទេសជាតិ និងការស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសជាតិ ត្រូវតែឆ្លុះបញ្ចាំងតាមរយៈ សុភមង្គលរបស់ប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារ និងការកែលម្អជីវភាពរស់នៅរបស់ប្រធានជនរាប់រយលាន ជាបន្តបន្ទាប់។ គ្រប់ក្រុមគ្រួសារមានជីវភាពល្អ ទើបប្រទេសជាតិល្អ ហើយប្រជាជាតិក៏ល្អដែរ»។ យើងត្រូវយកចិត្តទុកដាក់ចំពោះការកសាងអរិយធម៌គ្រួសារ ហើយខិតខំធ្វើឱ្យគ្រួសារនីមួយៗ ក្លាយជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍជាតិ វឌ្ឍនភាពជាតិនិងភាពសុខដុមរមនាក្នុងសង្គម និងជាកន្លែងដែលបង្កើតក្តីសុបិនរបស់មនុស្ស។

ប្រជាជាតិចិនបានគោរពពីមនោសញ្ចតនា ចំពោះមាតុប្រទេសតាំងពីបុរាណកាលមក។ កតញ្ញូចំពោះឱពុកម្តាយនៅផ្ទះ និងមានភក្តីភាពចំពោះប្រទេសជាតិ គឺជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិចិន ហើយក៏ឆ្លុះបញ្ចាំងពីការរួបរួមនៃភាព «ស្នេហាគ្រួសារ» និង «ស្នេហាជាតិ» ផងដែរ។ រាប់ពាន់ឆ្នាំមកនេះ មូលហេតុដែលប្រជាជាតិចិន អាចស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាង ហើយមិនចុះខ្សោយ ស៊ូទ្រាំនឹងការលំបាកដោយមិនបោះបង់ ហើយកាន់តែរឹងមាំតាមរយៈការប្រឈមនឹងបញ្ហា គឺមិនអាចឃ្លាតពីមនោសញ្ចេតនា ចំពោះមាតុប្រទេសដែលចាក់ឫស នៅក្នុងជម្រៅនៃវប្បធម៌ចិននោះឡើយ។

“天下之本在国,国之本在家” ឃ្លានេះរំលឹកយើងថា មនុស្សគ្រប់រូបត្រូវចេះស្នេហាគ្រួសារនិងស្នេហាជាតិ បញ្ជូលការសម្រេចសុបិនគ្រួសារទៅជាសុបិនប្រជាជាតិ ខិតខំ ប្រឹងប្រែងសម្រេចគោលដៅតែមួយ ដោយប្រើប្រាជ្ញានិងភាពកត់ក្តៅរបស់ប្រជាជន ដើម្បីប្រមូលផ្តុំកម្លាំងខ្លាំងក្លា ទៅសម្រេចការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសជាតិ៕