(ប៉េកាំង)៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន បានឆ្លើយតបសារលិខិតរបស់កីឡាករជិះក្តាស្គីព្រិលចិន Su Yiming ដើម្បីសម្តែងការអបអរសាទរ ចំពោះលោកនិងអត្តពលិកកីឡាព្រិលទឹកកកចិន ដែលទទួលបានលទ្ធផលល្អក្នុងការប្រកួត ព្រមទាំងបានលើកឡើងការរំពឹងទុកចំពោះពួកគេ ដោយថ្លែងថា យុគសម័យថ្មីជាយុគសម័យរបស់អ្នកស្វែងរកក្តីសុបិន ហើយក៏ជាយុគសម័យ សម្រាប់យុវជនវ័យក្មេងទាំងឡាយសម្រេចក្តីសុបិនផងដែរ។ រំពឹងថាអ្នកទាំងអស់គ្នា អាចបង្កើតឆាកជីវិតដ៏អស្ចារ្យ តាមរយៈការតស៊ូព្យាយាម ដើម្បីរួមចំណែកជាយុវភាពនិងកម្លាំងរបស់ខ្លួន ចំពោះមាតុប្រទេសនិងប្រជាជន៕