(គៀវ)៖ អគ្គលេខាធិការអង្គការណាតូ( NATO) លោក Jens Stoltenberg បាននិយាយថា អង្គការយោធាមួយនេះនឹងស្តារ កម្លាំង ការពារ របស់ខ្លួន ឡើងវិញ ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិចនាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Stoltenberg បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សន្តិភាពនៅទ្វីបរបស់យើងត្រូវបានបំផ្លាញ។ ឥឡូវនេះយើងកំពុងមានសង្រ្គាមនៅអឺរ៉ុប ក្នុងកម្រិតមួយ ឬប្រភេទដែលយើងគិតថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»៕