(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតលោក ចូ បៃដិន ប្រកាសចេញនូវទណ្ឌកម្មក្តៅៗលើរុស្ស៉ី ដោយមានគោលដៅលើបុគ្គលមានឥទ្ធិពល និងវិស័យធនាគារ

២៖ ទីបំផុតលោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុម័តពីសភារុស្ស៉ី ដើម្បីបញ្ជូនទ័ពចូលទៅកាន់តំបន់ផ្តាច់ខ្លួន ២ នៅភាគខាងកើតអ៊ុយក្រែន

៣៖ ស្ប្រធានាធិបតីអ៊ុយក្រែនច្រានចោល ការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំពេលនេះ ប៉ុន្តែកំពុងត្រៀមទ័ពបម្រុងសម្រាប់ថ្ងៃមុខ

៤៖ ទីបំផុតសហភាពអឺរ៉ុប (EU) សម្រេចទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី ឆ្លើយតបនឹងវិបត្តិអ៊ុយក្រែន, តែមិនបានដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ទេ

៥៖ អ៉ីស្រាអែល បាញ់មីស៊ីលជាច្រើនគ្រាប់ ចូលក្នុងទឹកដីស៊ីរី, នេះបើតាមយោធាស៊ីរី

៦៖ ចិនចោទអាមេរិកថា កំពុងដុតបញ្ឆេះភាពតានតឹង និងក្តីភ័យខ្លាច ចំពោះវិបត្តិអ៊ុយក្រែន