(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមួយតាមចន្ទគតិចិនជាថ្ងៃបុណ្យហែអ្នកតាប្រពៃណីចិន។ នៅយប់នេះ កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យហែអ្នកតាឆ្នាំ២០២២ នឹងចាក់ផ្សាយនៅប៉ុស្តិ៍ចម្រុះនៃស្ថានីយទូរទស្សន៍មជ្ឈិមចិន កម្មវិធីវី CMG Mobile និងវេបសាយនៃស្ថានីយទូរទស្សន៍មជ្ឈិមចិន ដោយ ផ្តោតសំខាន់លើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អវកាសចិន និងក្រុមបាល់ទាត់នារីចិនជាដើម ដែលជាប្រធានបទជាចំណុច ក្តៅក្នុងប្រទេសចិន។
ដោយមានការសម្តែងកម្មវិធីគួបផ្សំគ្នារវាងបច្ចេកវិទ្យានិងសិល្បៈ ប្រពៃណីនិងភាពទំនើប ដើម្បីផ្តល់ជូនទស្សនិកជននូវវប្បធម៌ចិនដែលពោរពេញ ទៅដោយភាពទំនើប និងមានលក្ខណៈបច្ចេកវិទ្យាខ្ពស់។
រាត្រីសមោសរនេះធ្វើឡើងក្រោមប្រធានបទ «សាទរថ្ងៃបុណ្យហែអ្នកតាយ៉ាងសប្បាយរីករាយ ប្រកបដោយរចនាបថចិន» ដើម្បីបង្ហាញពី បរិយាកាសសប្បាយរីករាយដែលប្រទេសចិនឆ្លងថ្ងៃបុណ្យហែអ្នកតា តាមរយៈការសម្តែងដ៏អស្ចារ្យដូចជាបទចម្រៀង របាំ ល្ខោនហ៊ី និងក្បាច់គុណជាដើម៕