(ប៉េកាំង)៖ ស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជានាមប័ណ្ណដ៏ល្អបំផុតនៃការប្រកួតកីឡាអូឡាំពិក។ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដោយជោគជ័យ គឺមិនអាចឃ្លាតពីការផ្តល់សេវាប្រកបដោយគុណភាពល្អនិងល្អិតល្អន់របស់អ្នកស្ម័គ្រចិត្តបានឡើយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ មានអ្នកស្ម័គ្រចិត្តសរុបប្រហែល ១,៩០០នាក់ សម្រាប់ផ្តល់សេវាដល់ ការប្រកួតកីឡា។ ចាប់តាំងពីអ្នកស្ម័គ្រចិត្ដទាំងអស់បានចូលបម្រើការងារនៅកីឡាដ្ឋានមក ស្ថាប័នពាក់ព័ន្ធក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការហ្វឹកហាត់ជាក់ស្តែងជាច្រើនលើក ដើម្បីធានាជាក់លាក់ឱ្យអ្នកស្ម័គ្រចិត្ដទាំងអស់អាចស្គាល់ច្បាស់នូវខ្លឹមសាររបស់ជំនាញវិជ្ជាជីវៈ និងបទដ្ឋាន ត្រឹមត្រូវនៃសេវាកម្ម ក្នុងន័យផ្តល់សេវាដល់ក្រុមអតិថិជនដោយជំនាញឯកទេស អាកប្បកិរិយាដ៏ហ្មត់ចត់ព្រមនិងភាពក្លៀវក្លានិងកក់ក្តៅ។

ពួកគេបានក្លាយជាបង្អួចនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដើម្បីបង្ហាញពីភាពអស្ចារ្យ និងកម្លាំងទាក់ទាញរបស់ចិនទៅកាន់ ពិភពលោក។ ការបង្ហាញពីរាល់ការប្រកួត ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង គឺមិនអាចឃ្លាតពីកិច្ចខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ របស់អត្តពលិកម្នាក់ៗ ការគ្រវីទង់ជួយស្រែកបន្ទរយ៉ាងរាក់ទាក់កក់ក្តៅរបស់ទស្សនិកជនទាំងអស់ ហើយក៏មិនអាចឃ្លាតពីការបំពេញការងារដ៏ ឧស្សាហ៍ព្យាយាមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ផងដែរ។

ពួកគេបានផ្តល់សេវាដល់ការងារគ្រប់ផ្នែក ដូចជាការផ្តល់សេវាដល់ការប្រកួតកីឡា ដំណើរការខាងប្រព័ន្ធសារព័ត៌មាន ពិធីផ្តល់រង្វាន់ និងការងារ ប្រឆាំងការប្រើប្រាស់ថ្នាំជំនួយកម្លាំងជាដើម។ ក្នុងនាមជាអ្នកស្ម័គ្រចិត្តនៃការប្រកួតកីឡាអូឡាំពិករដូវរងា ខណៈពេលបំពេញការងាររបស់ខ្លួន ឱ្យបានល្អ ពួកគេក៏បានទទួលបន្ទុកបេសកកម្មក្នុងការពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិន និងធ្វើឱ្យពិភពលោកស្វែងយល់ឱ្យបានស៊ីជម្រៅ នូវការអភិវឌ្ឍនិងបម្រែបម្រួលពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសចិនផងដែរ។

យើងរំពឹងថា នឹងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ ស្គាល់មិត្តភក្តិបរទេសកាន់តែច្រើនក្នុងន័យបង្ហាញឱ្យឃើញនូវស្មារតី របស់យុវជនចិនដែល ប្រកបដោយភាពវិជ្ជមាន ភាពរាក់ទាក់កក់ក្តៅនិងកិច្ចខិតខំប្រឹងប្រែងទៅកាន់ពិភពលោក។ នេះជាសំឡេងរួមរបស់អ្នកស្ម័គ្រចិត្ត នៃការប្រកួតកីឡា អូឡាំពិករដូវរងាគ្រប់រូប។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ ស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្តគឺជានាមប័ណ្ណដ៏ល្អបំផុតនៃទីក្រុងប៉េកាំង ហើយក្នុងឆ្នាំ២០២២ ទីក្រុងប៉េកាំងបានក្លាយជាទីក្រុងដំបូងបង្អស់ នៅលើពិភពលោកដែលបានរៀបចំ ទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតកីឡាអូឡាំពិករដូវរងា។ ស្មារតីនៃស្ម័គ្រចិត្តស្តីពី «រួមវិភាគទាន រាប់អាន ជួយយកអាសាគ្នាទៅវិញទៅមក និងវឌ្ឍនភាព» បានក្លាយជា ជម្រើសខាងគុណតម្លៃរបស់យុវជនចិនកាន់តែច្រើនឡើងៗ ក្នុងយុគសម័យថ្មី។

បើសិនជាអ្នកស្ម័គ្រចិត្តបានក្លាយជាស្លាកសញ្ញាដែលពោរពេញទៅដោយភាពកក់ក្តៅ នោះអត្តពលិកក៏បានក្លាយជានាមប័ណ្ណ ដ៏ស្រស់ស្អាតសម្រាប់ ឱ្យប្រទេសចិន បង្ហាញពីយុវភាពនិងកម្លាំងក្លៀវក្លារបស់ខ្លួនទៅកាន់ពិភពលោក។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា អត្តពលិកនៃគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ មានអាយុជាមធ្យម គឺ២៥.២ឆ្នាំ ក្នុងនោះ អាយុតិចបំផុតទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។

ក្នុងចំណោមក្រុមអត្តពលិកវ័យក្មេងទាំងនោះ ដូចជា លោក Su Yiming, កញ្ញា Gu Ailing, លោក Sun Long, កញ្ញា Zhang Chutong, នាង Zhang Kexin ជាដើមទទួលបានស្នាដៃល្អប្រសើរនៅលើសង្វៀនប្រកួតអន្តរជាតិហើយ ចំណែកអត្តពលិកចិនដែលកើតនៅក្រោយពីឆ្នាំ២០០០ វិញ ដូចជាលោក He Jinbo, លោក Song Qiwu, លោក Zhao Jiawen, និងកញ្ញា Rongge ជាដើមក៏បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញលើវិញ្ញាសាថ្មី នៃការប្រកួតកីឡាអូឡាំពិក ហើយការទទួលបានស្នាដៃល្អ គឺគួរជាទីរំពឹងទុកផងដែរ។

គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ លោក Su Yiming អាយុ ១៧ឆ្នាំ និងកញ្ញា Gu Ailing អាយុ ១៨ឆ្នាំ បានបង្ហាញទៅកាន់ ពិភពលោកនូវរូបភាពជាយុវជនរបស់ប្រទេសចិនដែលប្រកបដោយភាពក្លៀវក្លា និងកក់ក្តៅ ភាពបរិយាប័ន្ន និងភាពឧស្សាហ៍ព្យាយាមតាមរយៈ ការបញ្ចេញថ្វីដៃប្រកួតដ៏ក្លាហាន និងឥរិយាបថបើកទូលាយរបស់ពួកគេទាំងពីររូប។ យុវជនចិនពីររូបនេះដែលមានអាយុមិនដល់២០ឆ្នាំ ទទួលបាន ជ័យលាភីដ៏អស្ចារ្យបំផុតក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង!

ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃវិញ្ញាសា Slopestyle ជិះក្តារស្គីផ្នែកបុរសកាលពីថ្ងៃទី៧ ខែកុម្ភៈ លោក Su Yiming បានចូលប្រកួតចុងក្រោយ។ ក្នុងករណី ដែលលោក Max Parrot កីឡាករកាណាដាទទួលបានពិន្ទុខ្ពស់ ៩០.៩៦ លោក Su Yiming បានអត់ទ្រាំនឹងកម្លាំងសម្ពាធ សម្រេចបាន នូវកាយវិការបង្វិលខ្លួន ១,៨០០ដឺក្រេក្នុងការប្រកួតវគ្គទី២ ហើយទទួលបានមេដាយប្រាក់ដ៏មានតម្លៃមួយគ្រឿង។

ចំណែកកញ្ញា Gu Ailing វិញ ក្នុងករណីដែលចាញ់ពន្ទុពីកញ្ញា Tess Ledeux កីឡាការិនីបារាំង ៥.២៥ ក្នុងការប្រកួតពីរវគ្គមុន កញ្ញា Gu Ailing បានលោតកាយវិការដ៏ពិបាកកខ្លាំងដែលមិនធ្លាប់សាកល្បងក្នុងការប្រកួតកីឡាមុន គឺលោតកាយវិការបង្វិលខ្លួន ១,៦២០ដឺក្រេ ទីបំផុតកញ្ញា ក៏ឈ្នះបានមេដាយមាសមួយទៀតជូនដល់គណៈប្រតិភូកីឡាចិន។

កូនគោទើបកើតមិនខ្លាចសត្វខ្លា ហ៊ានចេញច្បាំងនិងយកឈ្នះលើខ្លួនឯង នេះគឺជាយុវជនចិន! ក្រោយឈ្នះបានមេដាយមាស នៃការប្រកួតកីឡា អូឡាំពិកទីមួយរបស់ខ្លួន កញ្ញា Gu Ailing មិនបានសាទរហួសជ្រុលទេ បែរជាទៅលួងលោមកញ្ញា Tess Ledeux កីឡាការិនីបារាំងដែលមិនទទួល បានមេដាយមាសយ៉ាងសោកស្រាយជាមួយកញ្ញា Mathilde Gremaud កីឡាការិនីស្វីសដែលទទួលបានមេដាយសំរឹទ្ធ។ ដោយឡែកលោក Su Yiming កីឡាករតែមួយគត់ដែលបានសម្រេចកាយវិការបង្វិលខ្លួន ១,៨០០ដឺក្រេក្នុងការប្រកួតទាំងមូល ប៉ុន្តែលោកមិនទទួលបានជយលាភីជើកឯក ដែលធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេសជាច្រើនសម្ដែងការមិនពេញចិត្ត ចំពោះការផ្តល់ពិន្ទុរបស់អាជ្ញាកណ្តាល។

ប៉ុន្តែ លោក Su Yiming មិនសូវចាប់អារម្មណ៍ពីរឿងនេះទេ។ នៅលើវេទិកាផ្តល់រង្វាន់ លោកបានឱបជាមួយដៃគូប្រកួតយ៉ាងសប្បាយចិត្ត។ គោរព ច្បាប់កំណត់គោរពដៃគូប្រកួត គោរពមិត្តភាព នេះគឺជាយុវជនចិន! នៅលើសង្វៀនប្រកួត ស្នាដៃរបស់កញ្ញា Gu Ailing និងលោក Su Yiming ធ្វើឱ្យ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដំណើរធំធាត់ឡើងដ៏សម្បូរបែបរបស់យុវជនពីររូបនេះ ក៏ធ្វើឱ្យអ្នកផងទាំងពួងកោតសរសើរផងដែរ។
ក្រៅពីធ្វើជាកីឡាករជិះក្តារស្គីដ៏ឆ្នើមមួយរូប លោក Su Yiming ក៏ជាតារាសម្តែងវ័យក្មេងដ៏ល្បីឈ្មោះផងដែរ។ លោកធ្លាប់និយាយត្រង់ៗថាមិនចង់ ធ្វើជាកីឡាករជិះក្តារស្គីអាជីពនោះទេ ប៉ុន្តែខណៈពេលដែលទីក្រុងប៉េកាំងទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ លោក បានសម្រេចចិត្តធ្វើជាកីឡាករអាជីពលើវិញ្ញាសាជិះក្តារស្គីដើម្បីតំណាងឱ្យប្រទេសចិនចូលរួមការប្រកួតកីឡាអូឡាំពិក។

តាមពិតទៅ កញ្ញា Gu Ailing ជាកូនកាត់ចិន-អាមេរិក បានធំធាត់ឡើងនៅអាមេរិក ចេះនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញ។ ជាងនេះទៅទៀត កញ្ញាមិនត្រឹមតែជាកីឡាការិនីដែលមានទេពកោសល្យផ្នែកជិះស្គីប៉ុណ្ណោះទេ ថែមទាំងជានិស្សិតពូកែនៅសកលវិទ្យាល័យ Stanford នៃអាមេរិក ហើយក៏ជាតារាម៉ូដែលម្នាក់ផងដែរ។ កញ្ញា Gu Ailing រំពឹងថា បទពិសោធន៍របស់ខ្លួនអាចលើកទឹកចិត្ត ដល់ប្រជាជនចិនរាប់ម៉ឺនរាប់ពាន់នាក់ ឱ្យចូលរួមលេងកីឡាព្រិលទឹកកក។

បរិបទវប្បធម៌ដ៏ពិពិធកម្ម ដំណើរធំធាត់ឡើងខុសៗគ្នា ការអនុវត្តទស្សនៈអូឡាំពិករួម"កាន់តែលឿនកាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែ សាមគ្គីគ្នា នេះគឺជាយុវជនចិន! ពិភពលោកកំពុងប្រឈមនឹងស្ថានភាពបម្រែបម្រួលថ្មីដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្សន៍កន្លងទៅនេះ យុវជនចិនដែលមានកញ្ញា Gu Ailing និងលោក Su Yiming ជាតំណាងបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតនូវការតស៊ូស្វិតស្វាញ របស់ខ្លួនជាមួយ ការអភិវឌ្ឍរបស់មាតុប្រទេស។

តស៊ូព្យាយាមដើម្បីឈានដល់គោលដៅក្នុងរយៈពេលដ៏ខ្លី មិនខ្ជះខ្ជាយពេលវេលាជាយុវវ័យ នេះគឺជាយុវជចិន! តាមរយៈកាយវិការដ៏ស្វាហាប់ របស់ពួកគេ យើងមិនត្រឹមតែបានមើលឃើញនូវស្មរតីតស៊ូព្យាយាមរបស់អត្តពលិកវ័យក្មេង នៃវិញ្ញាសាកីឡា លើទឹកកករបស់ប្រទេសចិនដែល ធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរនិងយកឈ្នះលើខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏អាចមើលឃើញនូវអនាគតដ៏ល្អបវរនៃបុព្វហេតុចលនា កីឡាព្រិលទឹកកករបស់ប្រទេសចិនផងដែរ។

យុវជនចិនទាំងអស់គួរតែសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកជាកម្លាំងយវភាព ក្នុងការបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងា ប្រកបដោយ ភាពសាមញ្ញ សុវត្ថិភាព និងភាពអស្ចារ្យទៅកាន់ពិភពលោកទាំងមូល !