(ប៉េកាំង)៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក Zhang Zhicheng អ្នកនាំពាក្យរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន និងជាប្រធាននាយកដ្ឋានការពារកម្មសិទ្ធិបញ្ញា បានថ្លែងថា រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិន បានផ្តល់សេវាងាយស្រួលសម្រាប់ ការចុះបញ្ជីកម្មសិទ្ធិបញ្ញានៃការប្រកួតកីឡាអូឡាំពិករដូវរងា ហើយផ្តល់សេវាកម្មផ្នែកកម្មសិទ្ធិបញ្ញា ដោយឆាប់រហ័សនិងងាយស្រួល សម្រាប់ស្នាដៃពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដូចជាតុក្កតាតំណាងឈ្មោះ Bingdundun ដែលពិបាករកទិញនៅពេលបច្ចុប្បន្ន គឺទទួលបាន «ការពារទ្វេដង» ទាំងកម្មសិទ្ធិបញ្ញាផ្នែកសញ្ញាអូឡាំពិក ប៉ាតង់និងពាណិជ្ជសញ្ញាជាដើម៕