(ប៉ារីស)៖ ប៉ូលិសបារាំង នៅព្រឹកថ្ងៃចន្ទនេះ បានបាញ់សម្លាប់បុរសម្នាក់ ដែលបានវាយប្រហារពួកគេដោយកាំបិត នៅឯស្ថានីយរថភ្លើង ហ្កា ឌុយ ន័រ (Gare du Nord) ក្នុងទីក្រុងប៉ារីស។ នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូន លោក ហ្សង់ បាបទីស ហ្សេបបារី (Jean-Baptiste Djebbari) ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់វិទ្យុបារាំង RMC លោក ហ្សេបបារី បញ្ជាក់បន្ថែមដូច្នេះថា «មនុស្សម្នាក់ដែលបានវាយប្រហារលើពួកគេ (ប៉ូលិស) បានស្លាប់នៅនឹង កន្លែងកើតហេតុ ខណៈប៉ូលិស ២នាក់បានរងរបួសស្រាល»

គួរបញ្ជាក់ថា បើតាមលោក ហ្សេបបារី ឧបទ្ទវហេតុខាងលើប្រហែលជាមិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ដ្បិតបុរសជាខ្មាន់កាំបិត ដែល ត្រូវបានប៉ូលិសបាញ់សម្លាប់ គឺប៉ូលិសបានស្គាល់អត្តសញ្ញាណរួចទៅហើយ៕