(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៤៤,៥២៦ករណី និងស្លាប់១១១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន២៦,៩១៦នាក់ ក៏ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយឡើងវិញផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩ សរុបកើនដល់ ៤,៨០៧,៧៧៨ករណី ក្នុងនោះស្លាប់ ១៤៥,១៧៦នាក់ និងជាសះស្បើយឡើងវិញមានចំនួន ៤,៣០៩,៧៦៣នាក់៕