(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅថ្ងៃអាទិត្យនេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន១៩៧,៩៤៩នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១៤,១៣៣,៥០៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៧០៦នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤០,២៤៨នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ១០១,៥៦៨នាក់ ក្នុងចំណោមចំនួនសរុប ១១,២៣៥,៨៥៩នាក់៕