(ប៉េកាំង)៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មាន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកបានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងា ដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុត ក្នុងប្រវិត្តសាស្ត្ររួចហើយ ដែលបានបំបែកកំណត់ត្រាថ្មីលើវិស័យជាច្រើន ដូចជាពេលវេលាផ្សាយបន្តផ្ទាល់ បច្ចេកទេសនិងវិធីសាស្ត្រផលិតកម្មវិធីជាដើម។
លោក Yiannis Exarchos ប្រធានប្រតិបតិ្តនៃក្រុមហ៊ុននេះបានថ្លែងថា តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក ដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុតក្នុងប្រវិត្តសាស្ត្រ នៅលើវេទិកាឌីជីចលនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេងទូទាំងប្រទេសអាមេរិក ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក៏ បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក ដែលមានអត្រាអ្នកចូលទស្សនាខ្ពស់បំផុតផងដែរ។
លោក Exarchos បានថ្លែងទៀតថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានប្រើប្រាស់ជាលើកដំបូង នូវបច្ចេកទេសរូបភាពភ្លឺច្បាស់ទម្រង់ 4K សម្រាប់ផ្សាយបន្តផ្ទាល់និងផលិតកម្មវិធី។ លោកបានបន្តថា «នេះគឺដោយមកពីប្រទេសចិនបាននាំមុខគេលើ ការប្រើប្រាស់បច្ចេកទេស 5G នៅលើពិភពលោក»៕