(ឡុងដ៍)៖ អ្នកនាំពាក្យព្រះរាជវាំងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះថា ព្រះអង្គម្ចាស់ Charles បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ជាលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Twitter បានឲ្យដឹងថា «ព្រះអង្គម្ចាស់ ឆាល (Charles) នៃប្រទេសវែលស្ថិតក្នុងចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧៣ព្រះវស្សាត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះកូវីដ១៩ ជាលើកទី២ ហើយឥឡូវនេះកំពុងនៅដាច់ដោយឡែកពីគេ»

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles គឺជារាជទាយាទនៃចក្រភពអង់គ្លេស (បុត្រាចម្បងនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២) ដែលត្រូវបានតែងតាំងឲ្យធ្វើជា ព្រះអង្គម្ចាស់ប្រចាំនៅប្រទេសវែល ដែលជាចំណុះនៃចក្រភពអង់គ្លេស បានតេស្តឃើញវិជ្ជមានម្តងកាលពីឆ្នាំ២០២០។ ចក្រភពអង់គ្លេសមានប្រទេសចំណុះសរុបចំនួន០៤ គឺអង់គ្លេស ស្កុតឡេន អៀរឡង់ និងវែល៕