(ប៉េកាំង)៖ ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រលោតវេទិកា នៃការប្រកួតជិះស្គីព្រិលបែបសេរីក្រុមនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង យុវតី Gu Ailing ដណ្ដើមបានមេដាយមាស ។ នេះជាមេដាយមាសលើកដំបូងរបស់ប្រទេសចិន នៃកីឡាព្រិលនារី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

ជិះស្គីព្រិលបែបសេរីគឺជាកីឡា Extreme គ្រោះថ្នាក់ និងស្មុគស្មាញ ដើម្បីទទួលបានជោគជ័យ ក្រៅពីពឹងលើទេពកោសល្យលើសគេ ការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងរបបអាហារតាមបែបវិទ្យាសាស្ត្រ វិធីការពាររបួសនិងជំងឺ វីធីព្យាបាលតាមបែប វិទ្យាសាស្ត្របន្ទាប់ពីរបួស និងការងារការពារសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រជាដើម គឺជាគន្លឹះដ៏សំខាន់ ។ យុវតី Gu Ailing បង្កើតប្រវត្តិសាស្ត្រព្រិលទឹកកករបស់ប្រទេសចិន ដែលនៅពីក្រោយនេះត្រូវបានគាំពាយ៉ាងរឹងមាំ ពីអ្នកជំនាញផ្នែកឆ្អឹងចិនសែ។

«ចង្កេះនិងខ្នងមិនដែលស្រួលបែបនេះទេ វាដូចជាការផ្លាស់ប្តូរឆ្អឹងខ្នងថ្មីមួយអញ្ចឹង!»។ ឆ្នាំ២០១៩ បន្ទាប់ពីហ្វឹកហាត់រួច ចង្កេះរបស់យុវតី Gu Ailing រងផលប៉ះពាល់យ៉ាងខ្លាំង ម្តាយរបស់នាងបានអញ្ជើញលោក DongLiangjie អ្នកជំនាញផ្នែកឆ្អឹងនៃមន្ទីរពេទ្យចិនសែខេត្ត Henan មកជួយព្យាលបាលនាង ។ លោក Dong Liangjie បានព្យាបាលនិងម៉ាស្សាឱ្យយុវតី Gu Ailing ដោយប្រើប្រាស់វិធីសាស្រ្តព្យាបាលពេទ្យចិនសែ ការតម្រង់ឆ្អឹងបែបសៅលីញ ធ្វើឱ្យក្មេងស្រីដែលមានទេពកោសល្យនេះលាន់មាត់ថា «ឆ្អឹងខ្នងរបស់ខ្លួនត្រូវបានផ្លាស់ប្តូរ»

ការតម្រង់ឆ្អឹងបែបសៅលីញក្នុងពេទ្យចិនសែន គឺជាវិធីសាស្រ្តព្យាបាលមួយប្រភេទ ដែលប្រើប្រាស់ចុងបាក់ឆ្អឹងតម្រង់ឱ្យចូលកន្លែងដើមវិញ និងព្យាបាលរបួសជាលិកាទន់ ។ ពេលនោះ វេជ្ជបណ្ឌិត DongLiangjie ក៏បានផ្តល់យោបល់ អំពីការស្តារនីតិសម្បទាមួយចំនួនដល់យុវតី Gu Ailing ៖ បន្ថែមពីលើវិធីសាស្រ្តសាមញ្ញ ក្បាច់គុនបុរាណពេទ្យចិនសែ អាចត្រូវបានប្រើសម្រាប់ការព្យាបាល ដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៃអវយវៈ។

លោក Dong Liangjie ត្រូវបានចាត់តាំងដោយ អគ្គនាយកដ្ឋានកីឡាជាតិជាវេជ្ជបណ្ឌិតក្រុមជម្រើសជាតិ នៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ដើម្បីផ្តល់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់ Slope Obstacle Skillsនិង Ladies'SkiHalfpipe ។ ក្នុងអំឡុងពេលនៃការរៀបចំនេះ វេជ្ជបណ្ឌិត Dong និងកីឡាករបានធ្វើដំណើរទៅប្រទេសជប៉ុន នូវែលសេឡង់និងកន្លែងផ្សេងទៀត លោកបានរួមបញ្ចូលគ្នានូវការព្យាបាល ជំងឺឆ្អឹងវេជ្ជសាស្រ្ដបុរាណចិន វេជ្ជសាស្រ្ដកីឡា អាហារូបត្ថម្ភកីឡានិងចិត្តសាស្ត្រកីឡា ដើម្បីធ្វើរោគវិនិច្ឆ័យកីឡាករឱ្យបានឆាប់ លោក Dong Liangjie ក៏បានរៀនជិះស្គីក្រោមការណែនាំរបស់គ្រូបង្វឹកផងដែរ។

នៅតែមានវេជ្ជបណ្ឌិតបែបនេះជាច្រើនទៀត ដែលចូលរួមគាំពារសុខុមាលភាពរបស់យុវតី Gu Ailing ។ លោក Zhu Jiangwei គ្រូពេទ្យមកពីមន្ទីរពេទ្យផ្នែកឆ្អឹងខេត្ត Sichuan គឺជាវេជ្ជបណ្ឌិតក្រុមកីឡាព្រិលបែបសេរី និងក្រុមជំនាញ Slope Obstacle Skills ចិនសម្រាប់កីឡាអូឡាំពិករដូវរងា ។ ក្នុងអំឡុងពេលនៃការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីឆ្លើយតបទៅនឹងលក្ខណៈសុខភាពរបស់នាង Gu Ailing លោក Zhu Jiangwei បានប្រើប្រាស់បច្ចេកទេសពិសេសផ្នែកឆ្អឹង ពេទ្យចិនសែនខេត្ត Sichuan របស់ប្រទេសចិនសម្រាប់ការព្យាបាល និងបានផ្តល់យោបល់សម្រាប់វិធានការការពារ ដើម្បីកាត់បន្ថយការរងរបួសដល់នាង Gu Ailing ក្នុងអំឡុងពេលហ្វឹកហាត់និងការប្រកួតបរទេស ដែលបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់នាង Gu Ailing ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងស្ថានភាពល្អបំផុត៕