(ប៉េកាំង)៖ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពេលវេលាដ៏ល្អប្រសើរដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី ពិធីបុណ្យនេះតែងតែអាចនាំមកនូវ សេចក្តីប្រាថ្នាថ្មីដល់ប្រជាជន»។ ប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនបង្ហាញពីស្នូលនៃវប្បធម៌ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ នៅប្រទេសចិនដែល «ប្រជាជនយកស្បៀងអាហារសំខាន់» «ការញ៉ាំបានឆ្ងាញ់» គឺជារឿងដ៏សំខាន់មួយនៅក្នុងគ្រួសាររបស់ប្រជាជន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ការចុះត្រួតពិនិត្យការងាររបស់លោក Xi Jinping ប្រធានរដ្ឋចិននៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន បានបន្សល់ទុកនូវរឿងរ៉ាវជាច្រើន ដែលទាក់ទិននឹងរសជាតិនៅលើចុងអណ្តាត។

ប្រទេសចិននាពេលបច្ចុប្បន្នមានបម្រែបម្រួលយ៉ាងខ្លាំង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ហើយការទិញចំណីអាហារពីទូទាំងពិភពលោកសុទ្ធតែមានភាពងាយស្រួលណាស់។ ប៉ុន្តែរសជាតិនៃស្រុកកំណើតតែងតែធ្វើឱ្យយើងមានអារម្មណ៍នឹករលឹកនិងមានការចងចាំបំភេ្លចមិនបាន ហើយនាំមកនូវភាពកក់ក្តៅនិងភាពរីករាយដល់យើង។
ឆ្នាំថ្មី យើងខិតខំទាំងអស់គ្នា៕