Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២! (Photo inside)

09-02-2022 22:19

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាមីយ៉ាន់ម៉ាអញ្ជើញ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឲ្យមកចូលរួមតុចរចាសន្តិភាព

២៖ បេក្ខជនប្រធានាធិបតីនាំមុខគេរបស់កូឡុំប៊ី សូមអភ័យទោសសម្រាប់ការថ្លែងសុន្ទរកថាទាំងស្ថានភាពស្រវឹង

៣៖ កូរ៉េខាងជើង អួតថាខ្លួនកំពុងអង្រួនពិភពលោក ដោយការធ្វើតេស្ដមីស៊ីល ដែលអាចវាយប្រហារសហរដ្ឋអាមេរិក

៤៖ នាវាចម្បាំងរុស្ស៉ី ៦គ្រឿង ចេញធ្វើសមយុទ្ធនៅដែនសមុទ្រខ្មៅ ចំពោះមុខស្ថានការណ៍ ក្តៅគគុកក្នុងតំបន់

៥៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin Yassin ឆ្លងកូវីដ១៩

៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរដល់អូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំ Quad ខណៈបញ្ហាជាច្រើនលើពិភពលោក កំពុងរួមរឹតសហរដ្ឋអាមេរិក