(គៀវ)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានបញ្ចុះបញ្ចូលលោក Vladimir Putin ប្រធានាធិបតីរបស់រុស្ស៊ីកុំឱ្យបង្កើនវិបត្តិជុំវិញអ៊ុយក្រែន មុនពេលកិច្ចពិភាក្សានៅទីក្រុងគៀវ ក្នុងគោលបំណងបំបាត់ការភ័យខ្លាចដែលថា ទីក្រុងម៉ូស្គូអាចនឹងឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំរយៈពេលប្រាំម៉ោងសម្រាប់នៅវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ លោកម៉ាក្រុង បាននិយាយថា លោកបានផ្តល់ «ការធានាសន្តិសុខជាក់ស្តែង» ដល់លោកពូទីន ខណៈដែលប្រទេសលោកខាងលិចកំពុងព្យាយាមដោះស្រាយ ជាមួយនឹងការប្រមូលកងទ័ពដ៏ធំរបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។

ប្រធានាធិបតីបារាំងបានប្រាប់អ្នកយកព័ត៌មាននៅពេលមកដល់ទីក្រុងគៀវសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា «ខ្ញុំបានដឹងថា នឹងមិនមានការថមថយ ឬកើនឡើងនោះទេ។ លោកបន្ថែមថា «គោលដៅរបស់ខ្ញុំគឺដើម្បីបញ្ឈប់ហ្គេម ការពារកុំឲ្យការឡើងកម្តៅ និងបើកទស្សនៈថ្មី។ សម្រាប់ខ្ញុំ គោលដៅនោះត្រូវបានសម្រេច»

គួរបញ្ជាក់ថា ក្រោយជំនួបទល់មុខគ្នាផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងជាថ្ងៃដ៏សំខាន់បំផុត នៅក្នុងបញ្ហាប្រឈមមុខគ្នាពាក់ព័ន្ធនឹងអ៊ុយក្រែន៕