(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ មានករណីថ្មីចំនួន ៦០,៥៣៧ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់៣,០៤៩,០០៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣០នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៩,០១៣នាក់ ខណៈពេលដែលអ្នកជំងឺ១.១៤៧នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕