(ភ្នំពេញ)៖ លោក វ៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា កីឡាមិនពាក់ព័ន្ធរឿងពូជសាសន៍ រឿងនយោបាយ ឬនិន្នាការនយោបាយឡើយ ហើយកីឡានាំមកនូវសន្តិភាព មិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្ម សម្រាប់ពិភពលោក។ លោកក៏បានបង្ហាញការគាំទ្រ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ និងជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ៕