(ប៉ូឡូញ)៖ ក្រសួងសុខាភិបាលប្រទេសប៉ូឡូញបានរាយការណ៍ពី ការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥៧,៦៥៩ករណី នៅថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរបាននិយាយថា រលកចុងក្រោយអាចនឹងជំរុញឲ្យចំនួនករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសប៉ូឡូញ កើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាមួយនឹងការប៉ាន់ប្រមាណរហូតដល់៦០,០០០ ទៅ១៤០,០០០ករណី។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញដែលជាប្រទេសមានប្រជាជនប្រមាណ ៣៨លាននាក់ បានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩សរុប ៤,៦៩៥,៤៣៥ករណី ក្នុងនោះស្លាប់ ១០៤,៦៣៦នាក់ ខណៈមនុស្សជាងមួយលាននាក់ទៀត កំពុងស្ថិតក្រោមវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕