(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅដល់ភូមិ Duan ឃុំ Sengnian ស្រុក Fenxi ខេត្ត Shanxi ហើយចូលទៅផ្ទះអ្នកភូមិ ដើម្បីសួរសុខទុក្ខ។ លោកបានលើកឡើងថា «បានមើលឃើញអ្នកទាំងអស់ពេញចិត្តនឹងជីវភាពសព្វថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់»

លោកប្រធានាធិបតីចិនបន្តទៀតថា «យើងនៅមានផ្លូវដ៏វែងឆ្ងាយទៀតត្រូវដើរទៅមុខ បក្សកុម្មុយនិស្តចិនបានសម្រេចគោលដៅតស៊ូ១០០ឆ្នាំទីមួយ ដំណើរថ្មីនៃគោលដៅតស៊ូ១០០ឆ្នាំទីពីរទើបចាប់ផ្តើម យើងទាំងអស់នឹងរួមគ្នា កសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ទំនើបកម្មមិនអាចធ្វើបាន ដោយគ្មានការធ្វើទំនើបកម្មជនបទនិងវិស័យកសិកម្មនោះទេ ត្រូវតភ្ជាប់ឱ្យបានល្អនូវសមិទ្ធផល នៃការចេញផុតពីភាពក្រីក្រជាមួយការអភិវឌ្ឍជនបទ ដើម្បីឱ្យជីវភាពនៅទីជនបទកាន់តែទំនើប កាន់តែល្អប្រសើរ»