(ប៉េកាំង)៖ ល្ងាច ថ្ងៃទី២៥ ខែមករា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Bach ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ។
លោក Xi Jinping បានថ្លែងថា ៖ «ខ្ញុំធ្លាប់បានលើកឡើងថាទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ ឥឡូវភ្នំព្រិលភ្នំទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ ព្រោះវាបាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក។ ខ្ញុំមិនសូវយកចិត្តទុកដាក់ខ្លាំងថាតើការប្រកួតលើកនេះអត្តពលិកចិន អាចដណ្តើមបានមេដាយមាស ឬបានមេដាយប៉ុន្មានគ្រឿងនោះទេ តែខ្ញុំកាន់តែយកចិត្តទុកដាក់ខ្លាំងលើការដែរកីឡាអូឡាំពិករដូវរងាជួយបញ្ចូលកម្លាំងចលករនិងភាពរស់រវើក ដល់ប្រទេសចិននៅថ្ងៃអនាគត។
ការប្រកួតកីឡាអូឡាំពិករដូវរងានឹងជំរុញឱ្យប្រជាជនចិនចំនួន ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក ប្រជាប្រិយភាពនៃកីឡាព្រិលទឹកកក គឺជាការលើកកម្ពស់ប្រទេសចិនឱ្យក្លាយជាប្រទេសខ្លាំងខាងវិស័យកីឡា។
ជាការឆ្លើយតប លោក Bach បានលើកឡើងថា៖ «សូមចូលរួមអបអរសាទរលោកប្រធានរដ្ឋ ដោយមិនគ្រាន់តែបានសម្រេចគោលដៅអំពីការជំរុញឱ្យ ប្រជាជនចំនួន ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកកប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃនេះប្រទេសចិនបានក្លាយជាប្រទេសកីឡាព្រិលទឹកកក មួយទៀតផង ឯការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ក៏នឹងបើកយុគសម័យថ្មីនៃកីឡាព្រិលទឹកកកពិភពលោកផងដែរ៕