(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៧៤,៦៩២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១១,៣១៥,៨០១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។
ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៦៥៧នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ៣២៨,១០៥នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ២៨,១៩៧នាក់ ក្នុងចំណោមចំនួនសរុប ១០,០៩៩,៩៣៧នាក់៕