(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៥,៩៩៦ករណីបន្ថែមទៀត គិតត្រឹមថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃអង្គារនេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤១៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៥០នាក់ ក្រោយពីបានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន២នាក់បន្ថេមទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣២២,៧៧០ករណី៕