(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ។ ការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានសម្រេចជាមូលដ្ឋានរួចហើយ។

ថ្ងៃទី១០ ខែមករា តាមម៉ោងអាមេរិកខាងជើង នៅកីឡាដ្ឋានក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ទីចាត់ការទូទៅប្រចាំនៅអាមេរិកខាងជើងរបស់ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើសកម្មភាពផ្សព្វផ្សាយ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមួយលើក ប្រជាពលរដ្ឋអាមេរិកជាច្រើនបាននាំគ្នាសម្តែងការរំពឹងទុក និងសេចកី្តជូនពរចំពោះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ទាក់ទិងនឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា៖ «ខ្ញុំបានចាប់អារម្មណ៍ដល់វីដេអូឃ្លីបនៃសកម្មភាពលើកនេះ នៅកន្លែងធ្វើសកម្មភាព ពោរពេញទៅដោយបរិយាកាសប្រពៃណីចិននិង ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទស្សនិកជនអាមេរិកបានឆ្លើយតបយ៉ាងកក់ក្តៅ ចំពោះសកម្មភាពលើកនេះ។ ភាពជោគជ័យរបស់សកម្មភាពលើកនេះ បានបង្ហាញយ៉ាងពេញលេញថា ការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំងជាព្រឹតិ្តការណ៍ដ៏ឱឡារិក នៃអត្តពលិកនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងអ្នកនិយមចូលចិត្តលេងកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក ហើយបានបង្ហាញពីក្តីបំណងរួមរបស់ប្រជាពលរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដែលមានរំពឹងទុកយ៉ាងរាក់ទាក់កក់ក្តៅ ចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ»

លោក Wang Wenbin បានគូសបញ្ជាក់ថា ប្រទេសចិនជឿជាក់ថា ក្រោមការណែនាំពីស្មារតីនៃកីឡាអូឡាំពិក និងកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ប្រទេសចិនពិតជានឹងប្រគល់ជូន ការប្រកួតកីឡាអូឡាំពិកដ៏ឱឡារិក ប្រកបដោយភាពសាមញ្ញ សុវត្ថិភាព និងអស្ចារ្យមួយឱ្យពិភពលោក ដើម្បីបំពេញបន្ថែមសាមគ្គីភាព ជំនឿចិត្ត និងកម្លាំងកាន់តែខ្លាំងក្លាដល់ពិភពលោក ដែលបាននិងកំពុងរងផលប៉ះពាល់ពី ការរីករាលដាលនៃជំងឺកូវីដ១៩៕