ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២! (Photo inside)
14-01-2022 22:33
(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ អាមេរិកចាត់ទុកការធ្វើតេស្តមីស៉ីលកូរ៉េខាងជើង ជាការទាក់ទាញចំណាប់អារម្មណ៍ និងជំរុញឲ្យកូរ៉េខាងជើង ចូលរួមកិច្ចសន្ទនាឡើងវិញ
២៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Toshiki Kaifu ទទួលមរណភាព ក្នុងវ័យ ៩១ឆ្នាំ
៣៖ កូរ៉េខាងជើងព្រមានចាត់វិធានការឆ្លើយតបដ៏ខ្លាំងក្លា និងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្មក្តៅៗពីសហរដ្ឋអាមេរិក
៤៖ រុស្ស៉ីចាត់ទុកថាកិច្ចសន្ទនាជាមួយអាមេរិក និង NATO «បរាជ័យ» ខណៈប្រទេសអឺរ៉ុបមួយ ព្រមានពីសង្គ្រាមផ្ទុះឡើង
៥៖ វែបសាយរដ្ឋាភិបាលអ៊ុយក្រែនជាច្រើន រងការវាយប្រហារព័ត៌មានវិទ្យា ចំពោះមុខភាពតានតឹងជាមួយរុស្ស៉ី
៦៖ ព្រះអង្គម្ចាស់អង់គ្លេស Andrew ត្រូវបាត់បង់តួនាទីយោធា និងងាររាជវង្ស ដោយសាររឿងអាស្រូវផ្លូវភេទនៅអាមេរិក