(ប៉េកាំង)៖ សូមរំលឹកឡើងវិញនូវដំណើរកាទូតឆ្នាំ ២០២១ របស់លោក Xi Jinping ប្រធានរដ្ឋចិន៖

* ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ីរួមគ្នាធ្វើជាសាក្សី ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ចិន-រុស្ស៊ី តាមប្រព័ន្ធវីដេអូ។

* ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិននិងឡាវរួមគ្នាធ្វើជាសាក្សី ក្នុងការដាក់ឱ្យប្រើប្រាស់ផ្លូវដែក ចិន-ឡាវ តាមប្រព័ន្ធវីដេអូ។

* ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មេដឹកនាំចិន និងអាមេរិកធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ។

* ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិន និងរុស្ស៊ីធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ។

* ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ។

* លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទជាង ៨០ ដង ផ្ញើរសារលិខិតជាង ៦០ ដង កិច្ចជំនួបតាមប្រព័ន្ធវីដេអូ ៤០ ដង ផ្ញើសំបុត្រនិងឆ្លើយតបសំបុត្រច្រើនជាង ៣០ ដង… នៅពីក្រោយតួលេខ គឺជាការគិតពិចារណាចំពោះជោគវាសនារបស់មនុស្សជាតិ គឺជាការគ្រោងផែនការអំពីស្ថានការណ៍អន្តរជាតិ និងជាកម្លាំងជំរុញដល់ការងើបឡើងវិញ នៃប្រទេសមហាអំណាច។

* នៅឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ីបានធ្វើកិច្ចជំនួបតាមទូរស័ព្ទចំនួន ៤ ដង។

* មេដឹកនាំចិន និងអាមេរិកបានពិគ្រោះពិភាក្សាតាមទូរស័ព្ទចំនួន ២ ដងនិងធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទ និងផ្ញើសារជាង ៣០ ដងជាមួយមេដឹកនាំនៃប្រទេសជិតខាង។ លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទជាង ៣០ ដងជាមួយមេដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងប្រទេសកោះប៉ាស៊ីហ្វិក។

* នៅឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ កិច្ចប្រជុំកំពូលសុខភាពសកល
សន្និសីទលើកទី ១៥ នៃភាគីហត្ថលេខីនៃ «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ»
និងសន្និសីទសកលស្តីពី ចរាចរណ៍ប្រកបដោយនិរន្តរភាពទូទាំងពិភពលោក នៃអង្គការសហប្រជាជាតិលើកទី ២ ជាដើម។ លោក Xi Jinping បានលើកឡើងពីផែនការចិនយ៉ាងច្បាស់លាស់។

* នៅឆ្នាំ ២០២១ កិច្ចប្រជុំរំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិបានបើកធ្វើ។

ប្រឈមមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺ Covid-19 លោក Xi Jinping ជ្រោងទង់សហគមន៍រួមវាសនារបស់មនុស្សជាតិ ដឹកនាំប្រទេសចិនបង្កើតស្ថានការណ៍ថ្មី ក្នុងស្ថានការណ៍បម្រែបម្រួលពិភពលោក ធ្វើឱ្យវិបត្តិក្លាយទៅជាឱកាស ក្នុងស្ថានការណ៍ពិភពលោក ដែលច្របូកច្របល់ បន្តដើរទៅមុខដោយក្លាហាន តាមរយៈការតស៊ូ និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកការស្តារភាពរុងរឿងដ៏អស្ចារ្យ នៃប្រជាជាតិចិនឡើងវិញ ស្វែងរកវឌ្ឍនភាពសម្រាប់មនុស្សជាតិ និងស្វែងរកសន្តិភាព និងស្ថិរភាពសម្រាប់ពិភពលោក៕