(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ មានករណីថ្មីចំនួន ៤៨,០៩៥ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៦៦៩,៦២៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។
នេះជាចំនួនករណីថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសកាលពីខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៦នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៨,២៩០នាក់៕