(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅថ្ងៃពុធនេះបានធ្វើការសុំទោស ចំពោះការចូលរួមក្នុងពិធីជប់លៀងសួនផ្កា Downing Street អំឡុងពេលបិទប្រទេសលើកដំបូងក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

ក្នុងអំឡុងសម័យប្រជុំប្រចាំសប្តាហ៍ នៃសភាជាន់ទាបនៃសភាអង់គ្លេសលោក Johnson បានសារភាពថា លោកពិតជាបានចូលរួមក្នុងការជួបជុំនៅសួនច្បារ Downing Street កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០មែន។

លោកបានប្រាប់សមាជិកសភាថា លោកបានទៅចូលរួមក្នុងពិធីជប់លៀងនៅសួនច្បារ ដោយមានគោលបំណងថ្លែងអំណរគុណដល់ក្រុមបុគ្គលិកការិយាល័យរបស់លោក។ នាយក រដ្ឋមន្ត្រី បាន ទទួល ស្គាល់ទៀត ថា តាមពិតលោកគួរ តែ រក វិធី ផ្សេង ទៀត ដើម្បី អរគុណ ពួក គេ។

គួរបញ្ជាក់ថា កំហឹងសាធារណៈជនបានកើនឡើង ចាប់តាំងពី ITV News បានរាយការណ៍ថា លោក Johnson បានប្រមូលផ្តុំគ្នាជាមួយបុគ្គលិកប្រហែល៤០ នាក់នៅក្នុងសួន Downing Street កាលពីឆ្នាំមុន៕