(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថា មានករណីថ្មីចំនួន ៣៧,៨៨៧ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៥៧៦,៧៨០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសកាលពីខែកុម្ភៈ ឆ្នាំ២០២០។
ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើង២នាក់បន្ថែម ដែលនាំឲ្យករណីស្លាប់កើនដល់៨,២៨១នាក់ ខណៈដែលចំនួនអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើងពី២២២នាក់ដល់២៤៧នាក់៕