(ប៉េកាំង)៖ ថ្ងៃទី១០ ខែមករា ជាទិវាប៉ូលិសប្រជាជនចិនលើកទី២ និងជាពិធីបុណ្យឡាបាដែលជាពិធីបុណ្យប្រពៃណីចិន។ ជាបឋមសូមជូនពរឱ្យប៉ូលិសប្រជាជន ដែលការពារប្រជាជន និងប្រទេសជាតិសប្បាយរីករាយនាថ្ងៃទិវាមានសុភមង្គល និងសុខភាពមាំមួន!
ចូលដល់ពិធីបុណ្យឡាបា គឺមានន័យថាបុណ្យចូលឆ្នាំចិនកាន់តែខិតជិតចូលមកដល់ហើយ។ ពិធីបុណ្យឡាបាគឺជាធិធីបុណ្យសម្រាប់គោរពបូជាដូនតា និងព្រះទេវតា ហើយបួងសួងសុំឱ្យមានការប្រមូលផលបានល្អ និងសំណាងល្អ។ ក្នុងអំឡុងពេលពិធីបុណ្យឡាបា អាហារដែលគេស្គាល់ជាងគេគឺបបរឡាបា។ ក្នុងរដូវរងាដ៏ត្រជាក់ ការហូបបបរឡាបាក្តៅមួយចានគឺជាក្ដីសុខម៉្យាង។ ចុះហេតុអ្វីបានជាត្រូវហូបបបរឡាបាក្នុងពិធីបុណ្យនេះ?
តាមតំណាលថាពិធីបុណ្យឡាបាគឺកើតចេញពីការនឹករលឹកចំពោះ វីរជន Yue Fei។ នៅឃុំ Zhuxian ក្នុងឆ្នាំមួយ Yue Fei បានដឹកនាំទ័ពរបស់គាត់ទៅប្រយុទ្ធនឹង កងទ័ពឈ្លានពាន។ ពេលនោះអាកាសធាតុ ត្រជាក់ខ្លាំង ប្រជាជននាំគ្នាដាំបបរហើយយកទៅជូនទ័ព Yue Fei។ បន្ទាប់ពីញ៉ាំឆ្អែតហើយ កងទ័ពរបស់ Yue Fei បានទទួលជ័យជម្នះក្នុងការប្រយុទ្ធជាមួយសត្រូវ ហើយត្រឡប់មកវិញនៅថ្ងៃទី៨ ខែធ្នូ គិតតាមច័ន្ទគតិ។
បន្ទាប់ពី Yue Fei ទទួលមរណភាពទៅ ដើម្បីរំលឹកគុណដល់គាត់ ប្រជាជនបានដាំបបរជាមួយនឹងគ្រាប់ធញ្ញជាតិ និងផ្លែឈើរាល់ពេលបុណ្យឡាបា ទីបំផុតវាបាន ក្លាយជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ៕