(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ថា RCEP) បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក បានចាប់ដំណើរជាផ្លូវការ។ ការចូលជាធរមាននៃ RCEP មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មី សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។
* បច្ចុប្បន្នតើមានប្រទេសណាខ្លះបានចុះហត្ថលេខា?
បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ រួមមានប្រទេសអាស៊ានទាំង ១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
* កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក
ចំនួនប្រជាជនសរុបនៃRCEPគឺ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ ២៦ ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ ៥.២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០% នៃទំហំសរុបលើពិភពលោក។
* អនុគ្រោះពន្ធគយ
បន្ទាប់ពី RCEP ចូលជាធរមានអត្រា ៩០% នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ ០ ជាបណ្តើរ។
* តើ RCEP ពាក់ព័ន្ធនឹងវិស័យអ្វីខ្លះ?
ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការអនុញ្ញាតឱ្យធ្វើវិនិយោគ ស្តង់ដានិងបច្ចេកទេស ការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យសត្វ និងរុក្ខជាតិ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស កម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិច ដំណោះស្រាយវិវាទ និងវិស័យផ្សេងៗ។
* តើ RCEP នឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះ?
ការទិញទំនិញនឹងមានតម្លៃកាន់តែថោក ធ្វើទេសចរណ៍កាន់តែងាយស្រួល
សហគ្រាសកាន់តែមានទំនុកចិត្ត ការវិនិយោគកាន់តែមានប្រសិទ្ធភាព៕