(ប៉េកាំង)៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះពិនិត្យកីឡាដ្ឋានជិះស្គីល្បឿនលឿនជាតិចិន មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មាន នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង (Beijing2022), ភូមិកីឡា Beijing2022, មជ្ឈមណ្ឌលប្រតិបត្តិ និងបញ្ជាការ Beijing2022 មូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកក ដែលកែច្នៃចេញពីរោងចក្រចាស់ ដើម្បីស្វែងយល់ពីការងារត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង Beijing2022។
លោកបានសួរសុខទុក្ខ និងសំណេះសំណាលជាមួយអត្តពលិក គ្រូបង្វឹក បុគ្គលិកគ្រប់គ្រងការងារដំណើរការ បុគ្គលិកផ្តល់សេវាកម្ម បុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា អ្នកសារព័ត៌មាន និងអ្នកស្ម័គ្រចិត្តជាដើម ព្រមទាំងសម្តែងការជូនពរឆ្នាំថ្មីចំពោះពួកគេ៕