(ហ្សឺណែវ)៖ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា មានភស្តុតាងបន្ថែមទៀតដែលអាចបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron បង្ករការប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាលជាងប្រភេទមុនៗ និងនាំឱ្យមានភាពខុសគ្នាខ្លាំងនៅកន្លែងខ្លះ រវាងចំនួនករណីឆ្លងខ្ពស់ និងអត្រាមរណភាពទាប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
លោក Abdi Mahmoud នាយកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO បានប្រាប់អ្នកយកព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវថា «យើងកំពុងរកឃើញការសិក្សាកាន់តែច្រើនឡើង ដែលបង្ហាញថា omicron ប៉ះពាល់ដល់រាងកាយផ្នែកខាងលើ។ មិនដូចសិរីរាង្គផ្សេងទៀតទេ សួតអាចបណ្តាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ»។
លោកបានសង្កត់ធ្ងន់ថា «វាអាចជាដំណឹងដ៏ល្អមួយ។ ប៉ុន្តែយើងពិតជាទាមទារឱ្យមានការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់អំពីរឿងនេះ»៕