(ញូវដែលី)៖ រដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា នឹងចាត់វិធានការរឹតត្បិតនៅចុងសប្តាហ៍នេះ ខណៈដែលអាជ្ញាធរកំពុងដោះស្រាយជាមួយនឹងការកើនឡើង នៃករណីឆ្លងថ្មីដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២១។
ប្រទេសនេះត្រូវបានរងការវាយលុកដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដ៏បអាក្រក់បំផុតកាលពីឆ្នាំមុន ដោយនៅតាមមន្ទីរពេទ្យ និងកន្លែងបូជាសពពោពេញដោយអ្នកជំងឺ ប៉ុន្តែចំនួនករណីប្រចាំថ្ងៃបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់រហូតដល់សប្តាហ៍មុន។
ការរឹតបន្តឹងថ្មីរបស់ទីក្រុងញូវដែលីនេះ បានកើតឡើងមួយថ្ងៃតែប៉ុណ្ណោះ បន្ទាប់អភិបាលទីក្រុងដ៏ធំមួួនេះលោក Arvind Kejriwal បានប្រកាសថា លោកបានឆ្លងកូវីដ១៩។
គួរបញ្ជាក់ថា រដ្ឋធានីបានសម្រេចបិទកន្លែងហាត់ប្រាណ និងរោងកុន ក៏ដូចជាការដាក់បម្រាមគោចរពេញមួយយប់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាល។
ប្រជាជនទាំងអស់ ក្រៅពីបុគ្គលិកសំខាន់ៗ នឹងត្រូវបានស្នើសុំឱ្យនៅផ្ទះ ចាប់ពីយប់ថ្ងៃសុក្រដល់ព្រឹកថ្ងៃចន្ទ៕