(ប៉េកាំង)៖ ឆ្នាំ២០២១ ជាឆ្នាំទី១ ដែលប្រទេសចិនចាប់ផ្តើមដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ចាប់ពីឆ្នាំ២០២១មក ពាក្យដូចជា «អនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ចំចំណុចត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ» រៀបចំគម្រោងជាប្រព័ន្ធនិងសម្របសម្រួល ជំរុញគ្រប់ការងារជាពាក្យសម្តីគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនអំពីអភិបាលកិច្ចជាតិ។ តើគំនិតអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិនបង្ហាញចេញត្រង់ណា?
ដំបូង គឺការច្នៃប្រឌិតថ្មី។គម្រោង «ផែនការ៥ឆ្នាំលើកទី១៤» របស់ប្រទេសចិនបានលើកឡើងថា ប្រកាន់ខ្ជាប់ឋានៈស្នូល នៃការច្នៃប្រឌិតថ្មីក្នុងការកសាងទំនើបភាវូបនីយកម្ម ចាត់ទុកការពង្រឹងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ ជាការគាំទ្រផ្នែកយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ។
កាលពីខែមីនា ឆ្នាំ២០២១ ពេលចុះត្រួតពិនិត្យការងារនៅសហគ្រាសមួយនៅខេត្ត Fujian លោក Xi Jinping បានចង្អុលបង្ហាញថា គម្រោងរបស់ប្រទេសចិន ត្រូវតែពឹងផ្អែកលើការច្នៃប្រឌិតថ្មី បច្ចុប្បន្នយើងប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មី ដោយមិនសួរប្រវត្តិមកពីណា ឱ្យតែអាចរួមចំណែកដល់ការអភិវឌ្ឍជាតិ គឺជារឿងសំខាន់បំផុត ហើយប្រទេសជាតិនឹងគាំទ្រយ៉ាងពេញទំហឹង។
ឆ្នាំ២០២១ សន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ប្រទេសចិន បានឡើងលេខរៀងទី១២ លើពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី១នៃតួអង្គសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលជាកម្រិតមធ្យម។
«ថ្មី» ក៏ត្រូវបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍បៃតងផងដែរ។ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលមនុស្សជាតិទាំងអស់ កំពុងប្រឈមមុខ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុថា «ប្រទេសចិននឹងខិតខំសម្រេចបាននូវ ការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលនិនៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០។
ពេលវេលាដែលប្រទេសចិនសន្យាថា សម្រេចបាននូវពីការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០ ទៅជាអព្យាក្រឹតភាពកាបូន វាខ្លីជាងពេលវេលាដែលប្រទេសអភិវឌ្ឍន៍ដទៃទៀត បានប្រើប្រាស់យ៉ាងច្រើនហើយត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន។ ដើម្បីបំពេញតាមការសន្យារបស់ខ្លួន ប្រទេសចិនបានសម្រេចចិត្តយ៉ាងមុតមាំដើរតាមផ្លូវ នៃការអភិវឌ្ឍបៃតងកាបូនទាបដោយផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវថាមពលនិងឧស្សាហកម្មដទៃទៀត។
ឆ្នាំ២០២១ អត្រាគ្របដណ្តប់ព្រៃឈើជាតិរបស់ប្រទេសចិន បានលើសពី២៣% ហើយនៅក្នុងបីត្រីមាសដំបូង ការប្រើប្រាស់ថាមពលក្នុងមួយឯកតា នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។
«ថ្មី» ក៏ស្ថិតនៅក្នុងការកសាងទំនើបកម្មដែលមនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនារវាង។ ដំរីអាស៊ីព្រៃចំនួន ១៥ក្បាល អាចត្រូវបានពិពណ៌នាថាជា «កំពូលតារា» លំដាប់អន្តរជាតិនៅឆ្នាំ២០២១។ ក្រោមការមើលថែពីប្រជាជនចិនធម្មតារាប់មិនអស់ គ្រួសារដំរីបានបញ្ចប់ការធ្វើដំណើររយៈពេលជាង ១១០ថ្ងៃ និងបានធ្វើដំណើរចម្ងាយជាង ១៣០គីឡូម៉ែត្រ វាបានបង្ហាញពីព្រេងនិទានប្រទេសចិនដ៏ទាក់ទាញមួយ។
ការធ្វើបំលាស់ទីទៅទិសខាងជើង និងត្រឡប់មកវិញរបស់ដំរី បានឱ្យពិភពលោកឃើញនូវសមិទ្ធិផល នៃការការពារសត្វព្រៃរបស់ប្រទេសចិន។ ប្រទេសចិននឹងបន្តជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី ការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងដ៏ទូលំទូលាយ និងទំនើបកម្មនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិនិងរួមគ្នា កសាងសហគមន៍រួមវាសនាជីវិតតែមួយនៅលើផែនដី៕