Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៩៣៦ករណី» ក្នុងនោះទីក្រុងហាណូយ ២,១០០ករណី, ព្រមទាំងស្លាប់ថ្មីចំនួន១៩០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

03-01-2022 21:26

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៩៣៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន២០ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,១០០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៦២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន១,៧៤៩ករណី, ខេត្ត Vĩnh Long ចំនួន៨៤២ករណី និងខេត្ត Tây Ninh ចំនួន៩១៩ករណី។

ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៩០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧៧៨,៩៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៩៧,១៥៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,០២១នាក់៕