Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍កូវីដ-១៩ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ២៩០.៧០៦លានករណី, ស្លាប់ ៥.៤៦១លាននាក់, ជាសះស្បើយ ២៥៤.៦៤៨លាននាក់, ១៧៨ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០,០០០ករណីឡើងទៅ»

03-01-2022 18:42

(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីយប់ ថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២៤ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៩០,៧០៦,៩៨៥ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,៤៦១,៨៧៩នាក់បានស្លាប់បាត់បង់ជីវិត និង ២៥៤,៦៤៨,២២២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។

ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណី គឺមាន១៧៨ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១១០។

ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ (https://www.worldometers.info/coronavirus/)