(ប៉ារីស)៖ បារាំង បានក្លាយជាប្រទេសទី៦ នៅលើពិភពលោកដែលមានចំនួនអ្នកឆ្លង COVID-19 លើស ១០លាននាក់ ចាប់តាំងពីជំងឺឆ្លងរាតត្បាតមួយនេះ ផ្ទុះឡើងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។
អាជ្ញាធរសុខាភិបាលបារាំង បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ២១៩,១២៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយក៏ជាថ្ងៃទី៤ជាប់ៗ គ្នាផងដែរដែលប្រទេសអឺរ៉ុបមួយនេះមានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាង ២០០,០០០នាក់។
ដោយឡែក បើតាមតួលេខចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បារាំងបានចូលរួមជាមួយអាមេរិក, ឥណ្ឌា, ប្រេស៊ីល, និងរុស្ស៊ី ក្នុងបញ្ជីឈ្មោះនៃប្រទេស ដែលមានអ្នកឆ្លង COVID-19 លើស១០លាននាក់ ហើយករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសបារាំងគឺមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បារាំងមានអ្នកឆ្លង COVID-19 សរុប ១០,១៩១,៩២៦នាក់ ក្នុងនោះស្លាប់ ១២៣,៨៥១នាក់ និងជាសះស្បើយ ឡើងវិញ ៨.១៣លាននាក់៕