(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤៥៦ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន ២៦០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៨២៩នាក់ ក្រោយរកឃើញអ្នកស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៧៩,៨៦១ករណី៕