(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២ពាន់លានដូសជូនដល់ប្រទេសជាង១២០ និងអង្គការអន្តរជាតិ សម្រាប់ការឆ្លើយតបនឹងជំងឺមួយនេះជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។
លោក ស៊ី បាននិយាយនៅក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ២០២២ នៅថ្ងៃសុក្រនេះថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ប្រទេសចិន និងការរួមចំណែកដល់ការឆ្លើយតបនឹងជំងឺកូវីដជាសកលបានទទួលការសរសើរជាច្រើនពីសំណាក់មេដឹកនាំបរទេស និងប្រធានអង្គការអន្តរជាតិ។
ប្រធានរដ្ឋចិនរូបនេះបានសង្កត់ធ្ងន់ថា«មានតែតាមរយៈការរួបរួម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ទើបប្រទេសនានាជុំវិញពិភពលោកអាចសរសេរជំពូកថ្មីមួយក្នុងការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»៕