(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣៦៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១៣៤នាក់ជាករណីអូមីក្រុង។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨២៥នាក់ដដែល ដោយពុំមានអ្នកស្លាប់ថ្មីបានរាយការណ៍នៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៧៨,៤០៩ករណី៕