(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៤,២០៧ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ៦១១,៦៧០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

ចំនួននៃការឆ្លង Omicron កើនដល់ ៤៤៥ករណី បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីចំនួន៦៩ករណីបន្ថែមទៀតនៅថ្ងៃនេះ។

នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន៥៥ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់៥៣០០នាក់ស្មើនឹង ០.៨៧% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ប្រទេសនេះបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សចំនួន៤,៣៩៨,៨៩០នាក់ ឬស្មើនឹង៨៥.៧ភាគរយនៃចំនួនប្រជាជនសរុប ហើយចំនួនអ្នកទទួលថ្នាំបង្ការពេញលេញបានកើនឡើងដល់ ៤,២៣១,៤២១នាក់ ឬ៨២.៤ភាគរយនៃចំនួនប្រជាជនសរុប៕