(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា «ព្យុះព្រិល» បានវាយប្រហារលើបណ្ដារដ្ឋស្ថិតនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋកាលីហ្វ័រញ៉ាតែម្ដង ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅត្រឹមព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
បើតាមអាជ្ញាធរក្នុងរដ្ឋកាលីហ្វ័រញ៉ា ព្រិលមានកម្រាស់ដល់ទៅ ៧៦សង់ទីម៉ែត្រ នៅផ្នែកខ្លះនៃតំបន់ភាគខាងជើងរដ្ឋភាគខាងលិចមួយនេះ គិតត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ជាហេតុបង្កឱ្យផ្លូវជាច្រើនត្រូវបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ មិនតែប៉ុណ្ណោះ ការព្រមានពីការបាក់ផ្ទាំងទឹកកក ក៏ត្រូវបានធ្វើឡើងផងដែរ។
គួរបញ្ជាក់ថា ការព្រមានពីការបាក់ផ្ទាំងទឹកកកត្រូវបានធ្វើឡើង បានចូលជាធរមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ម៉ោងអាមេរិក) នៅផ្នែកខ្លះនៃរដ្ឋ នេវ៉ាដា (Nevada), យូថាស (Utah),អ៉ីដាហូ (Idaho), ម៉ុងតាណា (Montana), ខូឡូរ៉ាដូស (Colorado) និងរដ្ឋកាលីហ្វ័រញ៉ា (California) ខណៈព្យុះព្រិលនៅតែបន្ត
វាយប្រហារលើបណ្ដារដ្ឋទាំងនេះ៕