(ប៉េកាំង)៖ កិច្ចប្រជុំការងារជនបទរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ខែធ្នូ។ លោកអគ្គលេខាការបក្ស Xi Jinping បានគូសបញ្ជាក់ថា អ្នកទាំងអស់គ្នាសុទ្ធតែមានភាពទទួលខុសត្រូវ ក្នុងការធានាសន្តិសុខស្បៀង។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យថា «ភាពទទួលខុសត្រូវ» ក្នុងសុន្ទរកថាសំខាន់ ដែលពាក្យនេះមានន័យសែនសំខាន់។
កសិកម្មជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិ។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨មក លោកអគ្គលេខាធិការ Xi Jinping បានយកចិត្តទុកដាក់ចំពោះការងារជនបទ កសិកម្មនិងកសិករ និងបានផ្តោតលើសន្តិសុខស្បៀងជាប់រហូតមក។ ស្ថិតនៅចំពោះមុខនឹងបម្រែបម្រួលនិម្មាបនកម្ម ដែលពុំធ្លាប់មានក្នុងមួយរយឆ្នាំ និងទីប្រសព្វជាប្រវត្តិសាស្រ្តនៃគោល ដៅតស៊ូមួយរយឆ្នាំទាំងពីរ ក្នុងកិច្ចប្រជុំឆ្នាំនេះ លោកអគ្គលេខាធិការក្រើនរំលឹកពីសន្តិសុខស្បៀង និងសង្កត់ធ្ងន់លើទំនួលសុខត្រូវ តើវាមានអត្ថន័យជ្រាលជ្រៅយ៉ាងណា?
* ត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវខាងសន្តិសុខស្បៀង
មានសន្តិសុខស្បៀង ទើបមានសន្តិសុខជាតិ។ ការធានាសន្តិសុខស្បៀងប្រកបដោយសារៈសំខាន់។ បរិមាណផលិតស្បៀងរបស់ប្រទេសចិនបានលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ៧ ឆ្នាំជាប់ ដែលបានធានាយ៉ាងខ្លាំង នូវសន្តិសុខស្បៀងនៃប្រទេសចិន ដែលមានប្រជនជន ១,៤០០ លាននាក់។ ប៉ុន្តែដោយសារមានមនុស្សច្រើនមានដីស្រែតិច ការផ្គត់ផ្គង់ស្បៀងរបស់ប្រទេសចិននៅតែមានភាពតានតឹង ក្នុងរយៈកាលមធ្យម និងរយៈកាលយូរ។ ការរីករាលដាលនៃជំងឺឆ្លង និងអាកាសធាតុអាក្រក់ខ្លាំងជាដើម បាននាំមកនូវអស្ថិរភាពដល់ការផលិតស្បៀងជាសកល។ ការធានាឱ្យសេដ្ឋកិច្ច និងសង្គមអភិវឌ្ឍដោយស្ថិរភាព ចាំបាច់ត្រូវធានាស្ថិរភាពនៃជនបទ កសិកម្មនិងកសិករ ក៏ដូចជាសន្តិសុខស្បៀង ដើម្បីឆ្លើយ តបនឹងអស្ថិរភាពខាងក្រៅ តាមរយៈការធានាការផ្គត់ផ្គង់ស្បៀងក្នុងស្រុក។
* ត្រូវធានាយ៉ាងខ្លាំងនូវប្រភេទកសិផលសំខាន់ៗ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គត់ស្បៀងរបស់ប្រទេសចិនមានសភាពគ្រប់គ្រាន់ ប៉ុន្តែការនាំចូលសណ្តែកសៀង និងប្រេងរុក្ខជាតិមានទ្រង់ទ្រាយធំបង្គួរ គឺពឹងលើបរទេសខ្លាំង។ ក្នុងឆ្នាំ ២០២០ ប្រទេសចិននាំចូលសណ្តែកសៀងលើសពី ១០០ លានតោន និងប្រេងរុក្ខជាតិចំនួន ៩៨៣ ម៉ឺនតោន។
លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាឱ្យបានល្អនូវការផ្គត់ផ្គង់ផលិតផលថ្នាក់បឋម ជាបញ្ហាជាលក្ខណៈយុទ្ធសាស្ត្រដ៏សំខាន់មួយ ដូច្នេះត្រូវផ្តោតលើការបង្កបង្កើតស្បៀង និងការផ្គត់ផ្គង់កសិផលសំខាន់ៗយ៉ាងពេញទំហឹង រក្សាលំនឹងទំហំដាំស្បៀង ពង្រីកយ៉ាងខ្លាំងនូវការបង្កបង្កើតសណ្តែកសៀង និងសម្ភារៈប្រេង។
* ត្រូវរក្សាដីស្រែទំហំ ១.២លានហិកតាយ៉ាងប្រាកដប្រជា
ដីស្រែជាឬសគល់នៃការបង្កបង្កើតស្បៀង និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជានិរន្តរភាពរបស់ប្រជាជាតិចិន។ កិច្ចប្រជុំលើកនេះបានរៀបចំចាត់ចែងនូវវិធានការមួយចំនួន ដូចជាអនុវត្តឱ្យបានល្អនូវការការពារដីស្រែ ពង្រឹងទំនួលខុសត្រូវក្នុងការអភិរក្សដីស្រែ បង្កើនការគ្រប់គ្រងចំពោះការប្រើប្រាស់ដីស្រែ និងស្ថាបនាដីស្រែកសិកម្មទំហំ ១០០ លានមូ (ស្មើនឹង ៦.៦៧ លានហិកតា) តាមស្តង់ដារខ្ពស់។
«មិនអាចមានរោគភ្លេចភ្លាំងលើបញ្ហាហូបបាយ» «សូម្បីតែមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ក៏គ្មានសិទ្ធិខ្ជះខ្ជាយដែរ» «ពេលណាក៏មិនអាចនិយាយថាគ្មានបញ្ហាស្បៀងឡើយ» «អំពីបញ្ហាស្បៀង ត្រូវមើលឱ្យបានជ្រាលជ្រៅ និងវែងឆ្ងាយ...» តាំងពីសមាជកបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោកអគ្គលេខាធិការបក្ស Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខស្បៀង ដែលជាបញ្ហានិរន្ត៍ ហើយក្រើនរំលឹកជានិច្ច និងបង្កើនការរៀបចំចាត់ចែង ដើម្បីធានាស្ថិរភាពនៃឃ្លាំងស្បៀងជាតិ ក្នុងន័យតាំងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ៕