Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២០៩ករណី» ក្នុងនោះករណីកូមីក្រុងមានចំនួន១០៤ករណី (Video inside)

26-12-2021 23:01

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២០៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១០៤នាក់ជាករណីអូមីក្រុង។ ចំណែកចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកេីនដល់៨២២នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៧៧,៧៦៤៕