(ឡុងដ៍)៖ បើ តាម ការ ប៉ាន់ ស្មាន ផ្លូវការ ថ្មី ដែល បាន គូសបញ្ជាក់ ពី ស្ថានភាពវីរុសបំប្លែងខ្លួនថ្មី Omicron បានឲ្យដឹងថា ម្នាក់ក្នុងចំណោម១០នាក់នៅទីក្រុងឡុង ដ៍ នៃចក្រភពអង់គ្លេសទំនងជាបានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។
ការប៉ាន់ប្រមាណគំរូប្រចាំថ្ងៃពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ប្រហែល៩.៥ភាគរយ នៃប្រជាជនទីក្រុងឡុងដ៍បានឆ្លងកូវីដ១៩។
តួលេខទាំងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសអង់គ្លេសបានកត់ត្រាចំនួនកំណត់ត្រា នៃករណីឆ្លងកូវីដ១៩ ថ្មី ខណៈវីរុសបំប្លែង Omicron បានរីករាលដាលពាសពេញប្រទេសដោយនាំឲ្យចំនួនករណីឆ្លងប្រចាំថ្ងៃកើនដល់១១៩,៧៨៩ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន៕