របាយការណ៍កូវីដ-១៩ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ២៧៤.០៥លានករណី, ស្លាប់ ៥.៣៦លាននាក់, ជាសះស្បើយ ២៤៦.០៤លាននាក់, ១៧៨ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០,០០០ករណីឡើងទៅ»
18-12-2021 18:03
(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីយប់ ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២៤ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៧៤,០៥៦,៣៤៦ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,៣៦៣,៣៤៦នាក់បានស្លាប់បាត់បង់ជីវិត និង ២៤៦,០៤៦,៩៦៦នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។
ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណី គឺមាន ១៧៨ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី១១០។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ (https://www.worldometers.info/coronavirus/)