(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានឈានចូលការរាប់ថយក្រោយ ៥០ថ្ងៃ ការធ្វើឱ្យកុមាររបស់ប្រទេសចិនកាន់តែច្រើនៗ ស្រឡាញ់ ចូលចិត្តនិងចូលរួមកីឡាព្រិលទឹកកក នេះជាខ្លឹមសារសំខាន់នៃការអប់រំអូឡាំពិក។ ការពូនមនុស្សព្រិល ការគប់ព្រិលដាក់គ្នាជាវិធីកម្សាន្តដ៏ពេញនិយម សម្រាប់កុមារ។

ស្របនឹងការឈានចូលមកដល់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ការលេងកីឡាព្រិលទឹកកកមានប្រជាប្រិយភាពនៅកន្លែងជាច្រើននៅ ប្រទេសចិន។ ថ្មីៗកន្លងទៅនេះ កុមារអាយុ ១១ខែជិះក្តារស្គីរំអិលព្រិលនៅខេត្ត Hebei បានក្លាយពេញនិយមនៅលើអ៊ីនធឺណិត។ អ្វីដែលនឹកស្មានមិនដល់ គឺកុមារម្នាក់នេះមិនទាន់នេះឈរនិងដើរបានផង ប៉ុន្តែបានរៀនជិះស្គីដោយខ្លួនឯងយ៉ាងលឿននៅលើក្តាររំអិលព្រិល។

*កីឡាព្រិលទឹកកកកាន់តែមានឯកទេសឡើង

ទស្សនាទានរបស់ប្រទេសចិន ដែលជំរុញមនុស្សចំនួន ៣០០លាននាក់ឱ្យចូលរួមកីឡាព្រិលទឹកកក កំពុងក្លាយជាការពិតបន្តិចម្តងៗ។ កីឡាព្រិលទឹកកក បានចូលដល់សាលាបឋមសិក្សា និងមធ្យមសិក្សាជាបណ្តើរៗ ហើយក្មេងៗនឹងមានភាពសប្បាយរីករាយកាន់តែច្រើន ជាមួយកីឡាព្រិលទឹកកកនៅពេល ពួកគេទំនេរពីការសិក្សា។ ឥឡូវនេះ នៅកន្លែងជាច្រើនក្នុងប្រទេសចិន រមណីយដ្ឋានជិះស្គី កន្លែងជិះស្គី សួនព្រិល និងកន្លែងលេងកីឡាព្រិលទឹកកក ត្រូវបានបង្កើតឡើង។ បន្ថែមពីលើការកម្សាន្ត គឺមានវគ្គបណ្តុះបណ្តាលឯកទេសពាក់ព័ន្ធនឹងកីឡាព្រិលទឹកកកកាន់តែច្រើនឡើងៗ។

*រំលឹកអំពីកីឡាព្រិលទឹកកកធម្មជាតិ ដែលបានលេងក្នុងពេលកុមារភាពរបស់យើង

នៅសម័យដែលមិនមានកន្លែងជិះស្គី និងកីឡដ្ឋានជិះស្គី ទឹកកក និងព្រិលគឺជាប្រដាប់ប្រដាក្មេងលេងដ៏ល្អបំផុត សម្រាប់ក្មេងៗលេងកម្សាន្តនៅរដូវរងា ហើយទឹកកកនិងព្រិលគឺជាកន្លែងលេងធម្មជាតិរបស់ពួកគេ៕