(ប៉េកាំង)៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កាសែត «The Straits Times» របស់សិង្ហបុរីបានចេញផ្សាយអត្ថបទដែលមានចំណងជើង «កុំឱ្យនយោបាយរំខានដល់វិស័យកីឡា» ថា នាពេលថ្មីៗនេះ ទង្វើដែលទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្ត មិនបញ្ជូនមន្ត្រីទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង វាជារឿងគួរឱ្យខកចិត្ត ពីព្រោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ នៅក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក អាចជំរុញការបន្ធូរភាពតានតឹងនៃទំនាក់ទំនងរវាង សហរដ្ឋអាមេរិកនិងចិនថែមទៀត។
ទង្វើរបស់ប្រទេសមួយចំនួនគឺមានចេតនា បង្វែរចំណាប់អារម្មណ៍ចេញពីទីក្រុងប៉េកាំង។ ជាការពិតទៅ ទំនាក់ទំនងដោយមេត្រីភាព និងការប្រកួតប្រជែងរបស់អត្តពលិកនៅទីក្រុងប៉េកាំង អាចផ្តល់បទពិសោធន៍ដ៏មានប្រយោជន៍ សម្រាប់អ្នកនយោបាយ និងអ្នកការទូតអំពីរបៀបប្រាស្រ័យទាក់ទង៕