(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា «៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្ត និងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ ជាការងារសំខាន់របស់ខ្ញុំជាប់រហូតមក»។ ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ៖ អេកូបរិស្ថានដ៏ល្អអាចនាំមកនូវប្រាក់ចំណូល។

បឹង Chagan ជាបឹងក្នុងតំបន់ដីគោកធំបំផុតនៅខេត្ត Jilin ប្រទេសចិន។ ធនធានដ៏សម្បូរបែបនៅទីនេះ អាចចិញ្ចឹមត្រីបាន ៦,០០០តោនក្នុងមួយឆ្នាំ។ តែ ទីនេះធ្លាប់ជាតំបន់មានអេកូឡូស៊ីទន់ខ្សោយ តែងតែជួបគ្រោះរាំងស្ងួតនិងមានព្យុះខ្សាច់។ ដល់ឆ្នាំ២០១២ ដីសើមនៅភាគខាងលិចខេត្ត Jinlin បានចុះធ្លាក់ ៤០%។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងការស្តារ និងលើកកម្ពស់អេកូបរិស្ថាននៃបឹង Chagan ឡើងវិញ វប្បធម៌ទេសចរណ៍ពិសេសនៅបឹង Chagan ក៏បានត្រូវបង្កើតឡើង ជាពិសេស គឺទេសចរណ៍វប្បធម៌នេសាទលើទឹកកកនៅរដូវរងា បានក្លាយទៅជាកម្មវិធីទេសចរណ៍ល្បីឈ្មោះក្នុងតំបន់។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅបឹងChagan ទីក្រុង Songyuan ខេត្ត Jilin។ លោក Xi Jinping បានឡើងលើទូកនេសាទ ហើយចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះចំណុចលម្អិតដូចជា «របៀបបង់សំណាញ់ទៅក្រោមទឹកកក ដែលជាការនេសាទក្នុងរដូវរងា»។ មន្ត្រីអមដំណើរបានពន្យល់ដល់លោក Xi Jinping ថា ការនេសាទក្នុងរដូវរងានៅបឹង Chagan បានប្រើប្រាស់វិធីសាស្ត្រនេសាទប្រពៃណីដដែល ធ្វើយ៉ាងនេះអាចចៀសវាងគ្រឿងចក្រទំនើបបំពុលដល់បឹង ដែលមិនគ្រាន់តែអាចអភិរក្សអេកូបរិស្ថានបឹង Cahgan ប៉ុណ្ណោះទេ ក៏ជំរុញការអភិវឌ្ឍនៃវប្បធម៌ទេសចរណ៍ទៀតផង។

បន្ទាប់ពីស្តាប់រួច លោកXiJinpingបានកោតសរសើរចំពោះវិធីសាស្ត្រដែលអាចអភិរក្សបរិស្ថានផងនិងអាចអភិវឌ្ឍផង។លោកបានលើកឡើងថា ទឹកស្អាតនិងភ្នំបៃតង ទឹកកកនិងព្រិលសុទ្ធតែជាភ្នំមាសនិងភ្នំប្រាក់។ការអភិរក្សអេកូបរិស្ថាននិងការអភិវឌ្ឍអេកូទេសចរណ៍បានជំរុញគ្នាទៅវិញទៅមក ផ្លូវនេះត្រូវដើរឱ្យបានល្អ។

ពេលជូនដំណើរលោក Xi Jinping កម្មាភិបាលខេត្ត Jilin និងអ្នកនេសាទក្នុងតំបន់ជាច្រើន បានរំលឹកពីសំណួរដែលលោក Xi Jinping បានសួរនៅក្នុងមហាសន្និបាតសភាទាំងពីរនៅឆ្នាំ២០១៥ នៅពេលដែលលោកបានអញ្ជើញចូលរួម ក្នុងកិច្ចពិគ្រោះពិភាក្សារបស់ប្រតិភូតំណាងប្រជាជនខេត្ត Jilin ហើយបានសួរអំពីស្ថានការណ៍អភិវឌ្ឍន៍ និងការប្រើប្រាស់ «ទឹកកក និងព្រិល» តើអេកូបរិស្ថានដ៏ល្អអាចនាំមកនូវប្រាក់ចំណូលឬទេ? ក្រឡេកមើលឃើញបឹង Chagan បច្ចុប្បន្ន មនុស្សគ្រប់រូបសុទ្ធតែមានចម្លើយប្រកបដោយជំនឿចិត្ត៕